CJ Khmer
  • អំពីយើង
  • សង្គម
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • CJ+
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • សង្គម
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • CJ+
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន យែនឌ័រ

ការយល់ដឹងផ្នែកសមភាពយេនឌ័រធ្វើឱ្យបុរសបញ្ឈប់ការប្រើហិង្សាក្នុងគ្រួសារ

Admin ដោយ Admin
២៨ មិថុនា ២០២១
ក្នុង យែនឌ័រ
0
ការយល់ដឹងផ្នែកសមភាពយេនឌ័រធ្វើឱ្យបុរសបញ្ឈប់ការប្រើហិង្សាក្នុងគ្រួសារ
0
ចែករំលែក
124
ចំនួនមើល

ការយល់ដឹងផ្នែកសមភាពយេនឌ័រជំរុញឱ្យបុរសជាស្វាមីមួយចំនួនបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ ដោយមើលឃើញពីផលប៉ះពាល់លើគ្រួសារផ្ទាល់ សហគមន៍ និងសង្គមទាំងមូល។

ស្ដ្រីម្នាក់រស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នកស្រី ខុន ឡៃហួយ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គាត់បានរៀបការជាមួយប្ដីឈ្មោះ សែ​ សុភី អាយុ២៧ឆ្នាំ ដោយរួមរស់ជាមួយគ្នាបាន២ឆ្នាំហើយ។

ក្រោយរៀបអាពាហ៍ពិពាហ៍ គាត់បានផ្ដល់កំណើតដល់កូនស្រីម្នាក់ ខណៈជីវភាពគ្រួសារក៏មានភាពខ្វះខាត ហើយពួកគាត់ត្រូវប្រកបរបរធ្វើស្រែចម្ការ។ អ្នកស្រីនិយាយថា តាំងពីចាប់ដៃរួមរស់ជាមួយគ្នាមក ប្ដីគាត់បានផ្លាស់ប្ដូរអត្តចរិកមិនបន្ដប្រើប្រាស់អំពើហិង្សា ផឹកស៊ីនៅខាងក្រៅ និងរករឿងបង្កជម្លោះក្នុងគ្រួសារ។

អ្នកស្រី ខុន ឡៃហួយ បន្ដថា៖ «កាលពីរស់នៅជាមួយឪពុកម្តាយមិនដែលស្តីបន្ទោស ឬប្រើហិង្សាឡើយ។ ដល់ពេញរូបពេញរាង ឪពុកម្តាយឱ្យមានប្តី ប្តីរស់នៅមិនសូវចុះសម្រុងគ្នា។​ ប្តីខ្ញុំតែងធ្វើបាបផ្លូវកាយ ផ្លូវចិត្ត ដូចជា ប្រើហិង្សា ទះវាយតប គាត់ដើរផឹក។ ដើរលេងមិនដែលប្រាប់ខ្ញុំដឹងទេ ខ្ញុំមិនមានក្តីសុខឡើយ ទោះបីយ៉ាងណាក៏ខ្ញុំនៅស៊ូទ្រាំដើម្បីកូនស្រីរបស់ខ្ញុំ»។

ទោះយ៉ាងនេះក្ដី អ្នកស្រី ខុន ឡៃហួយ រៀបរាប់ថា ក្រោយមក ប្ដីគាត់បានសម្រេចចិត្តទៅទទួលការបណ្ដុះបណ្ដាលផ្នែកសមភាពយេនឌ័រពីអង្គការមួយក្នុងសហគមន៍ ដែលបានជួយកាត់បន្ថយការប្រើប្រាស់ពាក្យពេចន៍អសុរស ពិសារគ្រឿងស្រវឹង ប្រើអំពើហិង្សាទៅលើប្រពន្ធ និងកូនៗ។

អ្នកស្រីបន្ថែមថា៖ «វាធ្វើឱ្យប៉ះពាល់ខ្លួនផ្ទាល់ ចំពោះគ្រួសារ សហគមន៍ និងសង្គម។ ព្រោះតែហេតុផលទាំងនេះហើយធ្វើឱ្យប្តីរបស់ខ្ញុំផ្លាស់ប្តូរអត្តចរិកលែងប្រើហិង្សាដូចមុន។ ពេលគាត់ទៅណាមកណាបានប្រាប់ខ្ញុំឱ្យជាដឹងមុន ប្រាក់ចំណូលដែលរកបានគាត់បានឱ្យខ្ញុំទុកដាក់។ គាត់បានកែប្រែចរិករបស់គាត់បានច្រើន ដោយមានការបណ្តុះបណ្តាលពីអង្គការសហប្រតិបត្តិដើម្បីកាត់បន្ថយភាពក្រីក្រ»។

ស្វាមីអ្នកស្រី ខុន ឡៃហួយ គឺលោក សែ សុភី ប្រាប់ពលរដ្ឋសារព័ត៌មានដែរថា​ ចំណេះដឹងផ្នែកសមភាពយេនឌ័រធ្វើឱ្យគាត់បញ្ឈប់ការប្រើហិង្សា និងអត់ធ្មតច្រើនជាងមុន ដោយព្យាយាមយល់ចិត្តប្រពន្ធ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

លោក សែ សុភី បន្ដថា៖ «ខ្ញុំឈប់មានអំពើហឹងទៀតហើយ ដោយសារបានយល់ដឹងអំពីយេនឌ័រ និង មានការយល់ចិត្តគ្នារវាងប្តីប្រពន្ធ ព្រមទាំងមានមុខរបរ ទទួលបានប្រាក់ចំណូលសមរម្យ»។

មន្ត្រីសម្របសម្រួលកម្មវិធីអង្គការសហប្រតិបត្តិដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកំពង់ធំ លោក អ៊ឹម គីម មានប្រសាសន៍ថា កាលពីមុន គ្រួសារអ្នកស្រី ខុន ឡៃហួយ ពិតជាមានបញ្ហាច្រើនក្នុងគ្រួសារ។ ប៉ុន្ដែបច្ចុប្បន្ននេះ ប្ដីគាត់បានផ្លាស់ប្តូរច្រើន ដោយមិនជ្រើសយកការប្រើអំពើហិង្សាដូចមុន ហើយថែមមានមុខរបរពិតប្រាកដ និងប្រាក់ចំណូលសមរម្យ។

អ្នកស្រី ខុន ឡៃហួយ អះអាងថា សព្វថ្ងៃនេះ គ្រួសារគាត់រស់នៅដោយសុខដុមរមនាជាមួយគ្នា និងអរគុណចំពោះការផ្តល់វគ្គបណ្តុះបណ្តាលពីសមភាពយេនឌ័រ ដែលថា វាបានជួយកាត់បន្ថយ និងលុបបំបាត់អំពើហិង្សាក្នុងគ្រួសារគាត់៕

——————————————————————————————

ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ត គឹមហ៊ាត

អត្ថបទមុន

ពលរដ្ឋនៅសហគមន៍ស្ទាក់ស្ទើរទទួលយកវ៉ាក់សាំង ទោះបីផ្ទុះជំងឺកូវីដ-១៩ក៏ដោយ

អត្ថបទបន្ទាប់

ពលរដ្ឋនៅខេត្តរតនគីរីស្ម័គ្រចិត្តចាក់វ៉ាក់សាំង តែបារម្ភផលប៉ះពាល់សុខភាព

អត្ថបទបន្ទាប់
ពលរដ្ឋនៅខេត្តរតនគីរីស្ម័គ្រចិត្តចាក់វ៉ាក់សាំង តែបារម្ភផលប៉ះពាល់សុខភាព

ពលរដ្ឋនៅខេត្តរតនគីរីស្ម័គ្រចិត្តចាក់វ៉ាក់សាំង តែបារម្ភផលប៉ះពាល់សុខភាព

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • សង្គម
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • CJ+
  • ឧបត្ថម្ភ


Warning: Undefined array key "host" in /home/giantcas/cjkhmer.chsa.live/wp-content/plugins/bluehost-wordpress-plugin/inc/YoastAI.php on line 54