CJ Khmer
  • អំពីយើង
  • សង្គម
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • CJ Plus
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • សង្គម
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • CJ Plus
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

នគរបាលចាប់ខ្លួនសកម្មជនបក្សកម្លាំងជាតិមួយរូបដោយមិនទាន់ដឹងមូលហេតុ 

CJs khmer ដោយ CJs khmer
២៩ មករា ២០២៥
ក្នុង សង្គម, សិទ្ធិមនុស្ស
0
នគរបាលចាប់ខ្លួនសកម្មជនបក្សកម្លាំងជាតិមួយរូបដោយមិនទាន់ដឹងមូលហេតុ 

លោក ផាន់ សារ៉ាត់ កំពុងឈរក្បែរព្រះពុទ្ធរូបនៅវត្តមួយកន្លែង។( រូបភាព÷ ទំព័រហ្វេសប៊ុក គណបក្សកម្លាំងជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥)

0
ចែករំលែក
124
ចំនួនមើល

សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានប្រតិបត្តិក្រុងដូនកែវ  ខេត្តតាកែវ លោក ផាន់ សារ៉ាត់ ដល់ក្នុង​​ផ្ទះ ក្នុង​ក្រុងដូនកែវ ខេត្តតាកែវ ដោយមិនមានដីកា និងពុំមានមូលហេតុច្បាស់លាស់។  

ប្រធានប្រតិបត្តិគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង អះអាងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២៥នេះ​​ថា លោក ផាន់ ​សារ៉ាត់ ត្រូវបានជនស៊ីវិលមួយក្រុម​ ចុះ​ចាប់ខ្លួននៅផ្ទះរបស់គាត់ ដែលស្ថិត​នៅភូមិធន់មន សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ 

លោកយល់ថា ការចាប់ខ្លួននេះ ជាការបំភិតបំភ័យ និងបំបាក់ស្មារតីលើសកម្មជនប្រជាធិបតេ​យ្យ ជាពិសេសមកលើគណបក្សកម្លាំងជាតិ ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីមហាជន។ 

លោកសុខ គឹមសេង និយាយថា៖ «ខ្ញុំសូមអំពាលនាវដល់អជ្ញាធរមានសមត្ថកិច្ច ក៏ដូចជារាជរដ្ឋាភិ​បាល ដោះលែង មេដឹកនាំ និងអ្នកជាប់ឃុំនយោបាយទាំងអស់​ឱ្យមានសេរីភាពឡើងវិញ ដើម្បីធា​នា​នូវបរិយាកាសនយោបាយល្អ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស»។ 

គណបក្សកម្លាំងជាតិ នៅថ្ងៃទី២៩ ខែមករានេះ ក៏បានចេញសេចក្តីថ្លែងការណ៍​ដោយ​​ចាត់ទុកការ​ចាប់ខ្លួនលោក ផាន់ សារ៉ាត់ ដែលជាសមាជិក​បក្សមួយរូបទៀត​នេះ ថា​ជារូបភាពបំភិតបំភ័យថ្មីមួយទៀត និងជាការបន្តធ្វើទុក្ខបុកម្នេញទៅលើថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្ស ដោយឥតឈប់ឈរ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការនៃការអនុវត្តគោល​ការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅប្រទេសកម្ពុជា។ 

ជាមួយគ្នានេះ គណបក្សកម្លាំងជាតិ បានអំពាវនាវដល់អាជ្ញាធរ​មានសមត្ថកិច្ច ដោះលែង លោក ផាន់ សារ៉ាត់ និងអ្នកជាប់ឃុំនយោបាយទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានានូវបរិយាកាសនយោបាយល្អ ដល់គ្រប់គណបក្សនយោបាយ ក្នុងការធ្វើសកម្មភាពនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពី គណបក្សនយោបាយ ។ 

លោក នុត សារុម នាយរងផ្នែកព្រហ្មទណ្ឌនៅក្រុងដូនកែវ មានប្រសាសន៍ថា នគរបាលសន្តិសុខផ្ទៃក្នុង បានចុះមកចាប់លោក ផាន់ សារ៉ាត់ ដោយផ្ទាល់កាលពីល្ងាចម្សិលមិញ និងបានបញ្ជូនទៅសួរនាំភ្លាមៗនៅរាជធានីភ្នំពេញ។ តែយ៉ាងណា លោកថា ចំពោះពាក់ព័ន្ធនឹងករណីអ្វីនោះ ខាងលោកដែលជាសមត្ថកិច្ចមូលដ្ឋានពុំដឹងច្បាស់នោះទេ។ 

លោកនិយាយថា៖ «ទាក់ទិននឹង ផាន់ សារ៉ាត់ ហ្នឹង ខាងក្រសួង ប្រហែលជាខាងក្រសួងសន្តិសុខផ្ទៃក្នុងគាត់ មកចុះចាប់យកទៅ។ ចឹងខាងខ្ញុំដែលជាសមត្ថកិច្ចខាងក្រុងដូនកែវគឺគ្រាន់តែមូលដ្ឋានយើងសហការជាមួយគាត់»។ 

អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា, អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ និងអ្នកនាំពាក្យ​អគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មិនអាចសុំអត្ថាធិប្បាយ​បានទេ ដោយ​ខលចូលតែពុំមានអ្នកទទួល ខណៈផ្ញើសារតាមប្រព័ន្ធតេឡេក្រាមមិនមានការឆ្លើយតប។ 

ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា លោកកំពុងឃ្លាំមើល និងប្រមូលព័ត៌មានអំពីករណី​ចាប់ខ្លួន លោក សារ៉ាត់ នេះថាតើពាក់ព័ន្ធនឹងមូលហេតុអ្វីឱ្យពិតប្រាកដ។ 

លោកនិយាយថា៖ «យើងឃើញការចាប់ខ្លួនលើសកម្មជនគណបក្សនយោបាយណាមួយ វាតែងតែមានការរិះគន់ពីរឿងចាប់ខ្លួនហ្នឹង។ តែយើងជាអង្គការសង្គមស៊ីវិល ទទួលព័ត៌មានត្រូវធ្វើការស្រាវជ្រាវឱ្យបានជាក់លាក់ និងមូលហេតុនៃការចាប់ខ្លួនឱ្យបានជាក់លាក់ជាមុនសិន»។ 

បើតាមប្រធានប្រតិបត្តិបក្សកម្លាំងជាតិ ឱ្យដឹងថា គិតមកដល់ពេលនេះ មានសមាជិកបក្សកម្លាំងជាតិចំនួន៤រូបហើយត្រូវបានចាប់ខ្លួន ក្នុងនោះមាន លោក ស៊ុន ចន្ធី ប្រធានគណបក្ស លោក ជិន ប៊ុណ្ណារ័ត្ន អគ្គនាយករដ្ឋបាល លោក អ៊ុំ វីរៈរដ្ឋ អគ្គហិរញ្ញិក (ដោះលែងក្រោយចុះចូល) លោក គា វិសាល អនុប្រធានក្រុមការងារ ខេត្តកំពង់ចាម និងលោក ផាន់ សារ៉ាត់ អនុប្រធានប្រតិបត្តិក្រុងដូនកែវ ខេត្តតាកែវ៕ 

…………………………….
អត្ថបទដោយ៖ វ៉ា សុភានុត

អត្ថបទមុន

សង្គម​ស៊ីវិល​បន្ដ​ស្នើ​ក្រុម​ហ៊ុន​វិនិយោគអន្តរជាតិ​​រក​​ដំណោះ​​ស្រាយ​​លើ​បញ្ហា​រំលោភ​​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

អត្ថបទបន្ទាប់

រដ្ឋាភិបាលប្រកាសអនុវត្ត​​​​កម្មវិធីផ្តល់ដី-ការពារព្រៃ ដោយ​ចាប់​ផ្តើម​ទទួល​ពាក្យ​​ស្នើ​ពី​​ពលរដ្ឋ​​ពី​ខែ​​កុម្ភៈ​ទៅ

អត្ថបទបន្ទាប់
រដ្ឋាភិបាលប្រកាសអនុវត្ត​​​​កម្មវិធីផ្តល់ដី-ការពារព្រៃ ដោយ​ចាប់​ផ្តើម​ទទួល​ពាក្យ​​ស្នើ​ពី​​ពលរដ្ឋ​​ពី​ខែ​​កុម្ភៈ​ទៅ

រដ្ឋាភិបាលប្រកាសអនុវត្ត​​​​កម្មវិធីផ្តល់ដី-ការពារព្រៃ ដោយ​ចាប់​ផ្តើម​ទទួល​ពាក្យ​​ស្នើ​ពី​​ពលរដ្ឋ​​ពី​ខែ​​កុម្ភៈ​ទៅ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen Journalists (CJs) CCIM YouTube Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • សង្គម
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • CJ Plus
  • ឧបត្ថម្ភ


Warning: Undefined array key "host" in /home/giantcas/cjkhmer.chsa.live/wp-content/plugins/bluehost-wordpress-plugin/inc/YoastAI.php on line 54