CJ Khmer
  • អំពីយើង
  • សង្គម
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • CJ+
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • សង្គម
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • CJ+
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី រឿងនិទាន - Oxfam Project

អត្ថបទ​វីដេអូនិទាន​៖​ ​សាឡាត់​ជា​ដំណាំ​ឈាន​មុខ​គេ​ក្នុង​សហគមន៍​បន្លែ​លក្ខណៈ​គ្រួសារ​នៅ​ស្ទឹង​ត្រែង​

CJs khmer ដោយ CJs khmer
១១ កុម្ភៈ ២០២៥
ក្នុង រឿងនិទាន - Oxfam Project
0
អ្នកស្រី អន ចាន់ កសិករដាំសាឡាត់ និងបន្លែផ្សេងទៀត នៅភូមិសាំឃួយ ឃុំសាំឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងកំពុងបោចស្មៅសាឡាត់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។ (សហការី)

អ្នកស្រី អន ចាន់ កសិករដាំសាឡាត់ និងបន្លែផ្សេងទៀត នៅភូមិសាំឃួយ ឃុំសាំឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងកំពុងបោចស្មៅសាឡាត់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។ (សហការី)

0
ចែករំលែក
116
ចំនួនមើល

នៅកន្លែងដែលនាងខ្ញុំឈរនេះ គឺជាទីតាំងដាំបន្លែមួយកន្លែង ស្ថិតនៅភូមិសាំឃួយ ឃុំសាំឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

អ្វីដែលពិសេសចំពោះសហគមន៍នេះ គឺនៅគ្រប់ផ្ទះ មានដំណាំបន្លែតាមបែបលក្ខណៈគ្រួសារទាំងអស់។ ពិសេសនៅចន្លោះខែ១១ រហូតដល់ខែ៤ ប្រជាកសិករនាំគ្នាសម្រុកដាំដំណាំសាឡាត់ ដោយមានតម្រូវការទីផ្សារ និងអាចរកចំណូលបានច្រើនគួរសម។ តោះ!!! យើងទៅជួបជាមួយបងស្រីម្នាក់ ដែលគាត់កំពុងដាំដំណាំសាឡាត់នេះ……

សំឡេងអ្នកស្រី អន ចាន់៖ «……………»

បើតាមអ្នកស្រី អន ចាន់ ការដាំសាឡាត់នេះ គឺធ្វើបន្ដតាមគ្នាជាយូរមកហើយ ដោយសារវាមិនពិបាកដាំ និងជាការងារមួយ ដែលប្រជាកសិករនៅទីនេះអាចរកប្រាក់ចំណូលជួយគ្រួសារ និងនាំចេញទៅផ្សារនានាក្នុងខេត្តស្ទឹងត្រែង។

សម្រាប់គ្រួសារអ្នកស្រី អន ចាន់ ក្នុងមួយឆ្នាំ គាត់ត្រូវចំណាយអស់ប្រាក់១១លានរៀល ចំពោះថ្លៃជី និងការមើលថែសួនបន្លែ និងសល់ប្រាក់ចំនួន ៧លានរៀល ដែលជាប្រាក់ចំណេញពីការលក់បន្លែទាំងនេះ។

អ្នកស្រីថា ប្រាក់បានមកពីការលក់បន្លែ គឺបានជួយដល់ការចំណាយក្នុងគ្រួសារ បង់ថ្លៃសាលាកូនរៀន និងផ្គត់ផ្គង់ក្នុងគ្រួសារទាំងមូល។ យ៉ាងណាមិញ អ្នកស្រីថា មួយរយៈពេលចុងក្រោយនេះ បន្លែសាឡាត់ បានធ្លាក់ថ្លៃប​ន្ដិច ដែលបានបង្កក្ដីព្រួយបារម្ភដល់ប្រជាកសិកនៅក្នុងសហគមន៍សាំឃួយ។ បែបនេះក្ដី គ្រួសារអ្នកស្រីនៅតែបន្តដាំបន្លែធម្មជាតិមួយនេះ ព្រោះពុំមានអ្វីផ្សេងធ្វើឡើយ។

បើតំណាងសហគមន៍ នៅទីនេះមានឈ្មោះថា សហគមន៍ «សេសានជោគជ័យ» គ្រប់ដណ្ដប់លើភូមិចំនូួន៦ ស្ថិតនៅឃុំសាមឃួយ និងឃុំកំភុន ស្រុកសេសាន និងមានប្រជាពលរដ្ឋប្រមាណ ២៣០គ្រួសារ កំពុងប្រកបមុខរបរដាំបន្លែតាមបែបលក្ខណៈគ្រួសារ។ ក្រៅពីដំណាំបន្លែសាឡាត់ ប្រជាកសិករនៅទីនេះ ក៏និយមដាំស្ពៃ ត្រសក់ ម្រេះព្រៅ និងពោតជាដើម។  

អ្នកស្រី លៀម បួវី ដែលជាសមាជិកសហគមន៍ «សេសានជោគជ័យ» និយាយថា បន្លែសាឡាត់នៅសហគមន៍នេះ មានអ្នកមកទិញ និងនាំទៅទីផ្សារនានាក្នុងខេត្តស្ទឹងត្រែង និងជួលកាល ក៏មានការកម្ម៉ង់ទិញសម្រាប់កម្មវិធីបុណ្យ ឬពិធិមង្គលការខ្លះដែរ។

សម្រាប់អ្នកស្រី លៀម បូវី ក្នុងមួយថ្ងៃ គាត់អាចរកប្រាក់ចំណូលបានចន្លោះពី៥ ទៅ១០ម៉ឺនរៀល ដែលថា ជាតម្លៃមួយធ្លាក់ចុះជាងឆ្នាំមុនៗ និងថា ថ្ងៃខ្លះ ស្ទើរតែមិនមានអ្នកមកទិញសោះ។

សម្រាប់បញ្ហាតម្លៃបន្លែធ្លាក់ចុះ វាបានធ្វើឱ្យគ្រួសារអ្នកស្រីពិបាកលើការរ៉ាប់រងចំណាយ និងផ្គត់ផ្គង់ទឹកស្រោចបន្លែលក្ខណៈគ្រួសាររបស់គាត់។

អ្នកស្រី លៀម បួវី ប​ន្ដថា៖ «

ទោះបីជាតម្លៃធ្លាក់ថ្លៃបន្ដិចក្ដី គាត់នៅតែបន្ដដាំដំណាំសាឡាត់ និងបន្លែក្នុងសហគមន៍ ប៉ុន្ដែស្នើឱ្យក្រសួងកសិកម្មជួយរកទីផ្សារ ដើម្បីជាកម្លាំងចិត្តឱ្យប្រជាកសិករ បន្ដដាំបន្លែជាលក្ខណៈគ្រួសារនេះ។

បើធៀបនឹងបន្លែនាំចូលពីប្រទេសជិតខាង ការដាំបន្លែតាមបែបគ្រួសារ​ អាចផ្ដល់ផលល្អច្រើនដល់សុខមាលភាពអ្នកបរិភោគ ព្រោះថា វាដាំពីធម្មជាតិ និងមិនប្រើប្រាស់សារធាតុគីមីឡើយ។

អ្នកស្រី លៀម បួវី ប​ន្ដថា៖ «

………………………………………………………….

ផលិតដោយសិក្ខាកាមជំនាន់ទី៣នៃវគ្គបណ្តុះបណ្តាលស្តីពីការនិទានរឿងបែបទំនើប កញ្ញា ឆេន លក្ខិណា

អត្ថបទមុន

អ្នកកាសែតម្នាក់ត្រូវចោទពីបទកាន់កាប់អាវុធខុសច្បាប់ក្រោយដឹកមីនតោនជូនសមត្ថកិច្ច

អត្ថបទបន្ទាប់

អត្ថបទ​និទាន​៖​ ​ផ្សោត​នៅ​អន្លង់​កោះ​ផ្តៅ​ជា​ចំណែក​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ ​ប៉ុន្តែ​​ប្រឈម​​សកម្មភាព​នេសាទ​

អត្ថបទបន្ទាប់
ទិដ្ឋភាពកូនផ្សោតទើបកើតថ្មីមួយក្បាលក្នុងហ្វូងផ្សោតផ្សេងទៀត ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអន្លង់ជ្រោយបន្ទាយ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ (ហ្វេសប៊ុក WWF-Cambodia)

អត្ថបទ​និទាន​៖​ ​ផ្សោត​នៅ​អន្លង់​កោះ​ផ្តៅ​ជា​ចំណែក​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ ​ប៉ុន្តែ​​ប្រឈម​​សកម្មភាព​នេសាទ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • សង្គម
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • CJ+
  • ឧបត្ថម្ភ


Warning: Undefined array key "host" in /home/giantcas/cjkhmer.chsa.live/wp-content/plugins/bluehost-wordpress-plugin/inc/YoastAI.php on line 54